Home សង្គម ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំសមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង “ព្រែកជីកហ្វូណនតេជោ”

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំសមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង “ព្រែកជីកហ្វូណនតេជោ”

0

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំសមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង “ព្រែកជីកហ្វូណនតេជោ” ។ អញ្ជើញចូលរួមចុះពិនិត្យនេះ រួមមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរខេត្តពាក់ព័ន្ធនានាផងដែរ៕

Previous articleMcTominay បានទទួលយកសំណើរក្លឹបនៅអ៊ីតាលី
Next articleសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលចូលរួមបរិច្ចាគក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”