ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២១ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការឡើងកំពស់ចំនួន ០,០៧ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៥,៧៦ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតបានថយចុះកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាម បានថយកំពស់ចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់នៅសល់ ៥,២១ម៉ែត្រ ខណៈទន្លេបាសាក់ កោះខែល កំពស់ទឹកនៅ ៥,៦៤ម៉ែត្រដដែល៕