កំពង់ចាម៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣១ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម ឃើញមានការឡើងកំពស់ចំនួន ០,៣៧ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់ចាមឡើងដល់ ១១,៦៥ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រស្ទឹងត្រែងថយចុះ ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៨,៤៧ម៉ែត្រ៕
