សមត្ថកិច្ចចុះត្រួតពិនិត្យ និងចាប់យក ផ្លែស្លាកញ្ចប់ ស្លឹកកាធុម ពីម្ចាស់អាជីវកម្មចំនួន២ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

0

បន្ទាយ​មាន​ជ័យ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង​ផែន និង​មានការ​សម្របសម្រួល​ពី​លោក លុយ ទី​ហួរ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី ២៩ ខែ ក​ក្ត​ដា ឆ្នាំ​២០២៤ បាន​ចុះ​ត្រួតពិនិត្យ និង​ដកហូត​វត្ថុ​តាង ផ្លែ​ស្លា​កញ្ចប់ និង​ទឹក​កា​ធុម ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ខៃ បូ (CAI BO) ជានា​យក ក្រុមហ៊ុន ស៊ា​ង យី ប៊ី​ន​ឡា​ង ត្រេ​ឌី​ង ឯ​.​ក ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ បាន​ចំនួន ០២​ទីតាំង៖

ទីតាំង​ទី​៖ ជី​ង​ជី​ង​ម៉ាត ស្ថិត​ក្នុង​បុរី ដឹ​ផាក ស៊ី​ធី ប៉ោយ​ប៉ែ​ត ផ្ទះ​លេខ A106 ដែល មានឈ្មោះ សៅ សំណាង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ មេការ​ហាង​លក់ទំនិញ (​ជា​តំណាង​ម្ចាស់​អាជីវកម្ម​) ។

ទីតាំង​ទី​២៖ ក្នុង​សណ្ឋាគារ ឈាវ ចាន់ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​មានឈ្មោះ គង់ សុធា​វី ភេទ​ស្រី អាយុ ៣២​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ អ្នកគ្រប់គ្រង​សណ្ឋាគារ ឈាវ ចាន់ (​ជា​តំណាង​ម្ចាស់​សណ្ឋាគារ​) ។

+​ចំពោះ​ទីតាំង​ខាងលើ សមត្ថកិច្ច​យើង បាន​រក​ឃើញ
-​ ទឹក​កា​ធុម​ដែល​បាន​កែ​ឆ្នៃ​រួច
-​ ទឹក​ថ្នាំ​សារធាតុ​ផ្សំ ឈ្មោះ DATISSIN
– ​ទឹក​ថ្នាំ​សារធាតុ​ផ្សំ ឈ្មោះ ALLERGIN
-​ ស្លឹក​កា​ធុម​ស្រស់
-​ ឆ្នាំង​សម្រាប់​ចំរាញ់
-​ ធុង​ហ្គា​ស់ និង​ចង្ក្រានហ្គាស់

បច្ចុប្បន្ន​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន សមត្ថកិច្ច​ដកហូត យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន នៅ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​អញ្ជើញ តំណាង​ម្ចាស់​អាជីវកម្ម​ទាំង​២ មក​បំភ្លឺ ក្នុង​ករណី​ខាងលើ និង​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ