យោងតាមការជូនដំណឹងរបស់ក្រសួងការពារជាតិបានឲ្យដឹងថា៖
«ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈការហោះហើររុករក នៅចំណុចលើភ្នំយ៉ាវយ៉ៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់»។
«នៅពេលនេះកងកម្លាំងថ្មើរជើង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ ដើម្បីសង្រ្គោះអ្នកជំនាញហោះហើររបស់យើងទាំង២រូប បើទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ»៕