ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត​បុកបន្ដគ្នា​ ០៣គ្រឿង

0

កំពង់ស្ពឺ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១.៣០​នាទី​ថ្ងៃត្រង់ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១០៧-១០៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​០១​គ្រឿង ម៉ាក​FUSO ពណ៌​បៃតង ស្លាក​លេខ​ភ្នំពេញ​3F-6685 សណ្ដោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ស្លាក​លេខ​កំពង់ស្ពឺ​4A-0290 អ្នក​បេ​ី​កបរ​មិន​ស្គាល់​អត្ត្តសញ្ញាណ (​រត់គេច​ខ្លួន​) បេ​ី​កបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កេ​ី​ត ដល់​ចំណុច​ខាង​លេ​ី បាន​ទៅ​បុក​ពីក្រោយ​រថយន្ត​០១​គ្រឿង ម៉ាក​LEUXS RX300 ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ​2BF-7975 បេ​ី​កបរ​ដោយ​ឈ្មោះ​ជិន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រួច​រថយន្ត​០១​គ្រឿង ម៉ាក​FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-6685 សណ្ដោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​4A-0290 ចូល​ចំណែក​ផ្លូវ​ម្ខាង (​ខាងឆ្វេង​) បន្ត​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-6685 សណ្ដោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​4A-3630 អ្នក​បេ​ី​កបរ​មិន​ស្គាល់​អត្តសញ្ញាណ (​ចុះ​រត់គេច​ខ្លួន​) ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ បច្ចុប្បន្ន​ជំនាញ​ចរាចរណ៍​បាន​ធ្វេ​ី​នីតិវិធី​លេ​ី​ដំណោះស្រាយ រវាង​ម្ចាស់​រថយន្ដ​និង​រថយន្ដ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ