ចាប់បានជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

0

កែប​៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្ត​កែប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ មៀ​ច ប៊ុ​ន​ថា មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​កែប ទទួល​ការងារ​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​វុ​ធ​ហត្ថ​ក្រុងកែប នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កែប​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

ប្រភព៖ GRK News