កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និង អ្នកសារព័ត៌មានជ្រាបថា ថ្មីៗនេះ មានការបង្ហោះចែករម្លែកឡើងវិញនូវរូបភាព និងវីដេអូអគ្គីភ័យ កំពុងឆាបឆេះ លើទីតាំងក្រុមហ៊ុនដឹកសម្រាម ស៊ិនទ្រី នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលនេះជាព្រឹត្តិការណ៍ចាស់ កើតឡើងជាងមួយឆ្នាំកន្លងទៅហើយ។ ជាក់ស្ដែងបច្ចុប្បន្ន ពុំមានព្រឹត្តិការណ៍កើតឡើងឡើយ (ដូចក្នុងរូបថតលោកអភិបាលស្រុកកំពង់សៀម ថតភ្ជាប់មកជាមួយ)។
រដ្ឋបាលខេត្តកំពង់ចាម សូមស្នើសាធារណជន និងអ្នកសារព័ត៌មាន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ និងចែករម្លែករូបភាព និងវីដេអូនេះ ដើម្បីកុំឲ្យមានការយល់ច្រឡំ៕
ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម AKP


