ឃាត់ក្មេងទំនើង ២នាក់ កំពុង​ជិះ​ម៉ូតូ​កាន់​កាំបិត​ផ្គាក់​ថត​បង្អួត​គ្នា

0

កំពង់ស្ពឺ​៖ នា​ថ្ងៃ​ទី​២០.​ខែកក្កដា​.២០២៤ វេលា​ម៉ោង​២៣:៣០ នាទី កម្លាំង​ប្រចាំ​បញ្ជា របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន កំពុងធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះ​ឃើញ ក្មេង​ទំនើង​ចំនួន ០២ នាក់ កំពុង​ជិះ​ម៉ូតូ​កាន់​កាំបិត​ផ្គាក់​ថត​បង្អួត​គ្នា តាម​ដងផ្លូវ​កៅស៊ូ​លេខ​៤៤ ចំណុច​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ឃាត់​យក​មក​សួរនាំ នឹង​បាន​បញ្ជូន​ក្មេង​ទំនើង ទាំង​០២ និង​វត្ថុ​តាង ម៉ូតូ​០១ គ្រឿង និង​កាំបិត​ផ្គាក់​០១ ដើម ទៅ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ចាត់ការ​បន្ត ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងច្បារមន