ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ

0

តាកែវ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល ខេត្តតាកែវ ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តតាកែវ ​នៅ​ថ្ងៃ​សៅរ ១៥​កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ចំណុច​រោង​ចិញ្ចឹម​ទា របស់​ឈ្មោះ ហ៊ឹ​ម ហេ​ន ស្ថិត​ក្នុងភូមិ​យា​ផ្អើ ឃុំ​ព្រៃ​ផ្តាំ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ កើត​មាន​ករណី​ប៉ុនប៉ង​អំពើ​លួច ០១​ករណី ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ ០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១.​ឈ្មោះ ផង់ ណា​ន ហៅ​សិ​ដ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​លួច​សកម្ម មាន​ទីលំនៅ​ភូមិ​ព្រែក​គ្រួ​ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។
២.​ឈ្មោះ ផង់ បញ្ញា ហៅ​ពៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​លួច​សកម្ម មាន​ទីលំនៅ​ភូមិ​ព្រែក​គ្រួ​ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ប្រើប្រាស់ មធ្យោបាយ​ម៉ូតូ ០១​គ្រឿង ម៉ាក​C១២៥ ពណ៌​ខ្មៅ សេរី​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GQ-6541 បាន​ជិះ​ឌុ​ប​គ្នា​ធ្វើ​សកម្មភាព​ចូល​រោង​ចិញ្ចឹម​ទា​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ របស់​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ហេ​ន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ មិន​បាន​សំរេច ត្រូវ​បាន​ជន​រង​គ្រោះ​ឃើញ​ទាន់ ឃាត់ខ្លួន​ប្រើ​វិធី​លួងលោម​ជនសង្ស័យ​ទាំង​០២​នាក់ រួច​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​ដល់ កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​បូ​រី ដើម្បី​ធ្វើ ការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​៕