រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ចំនួន០២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ!

0

ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់​ម្ចាស់​រថយន្ត​ចំនួន​០២​គ្រឿង ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​ម៊ាំ​ង បង្ក​ឲ្យ​មាន​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​: យក​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៊ាំ​ង​ចេញ ជា​បន្តបន្ទាប់​។

ការ​បង្ក្រាប​រថយន្ត​ទាំង​០២​គ្រឿង រួម​មាន ៖
– រថយន្ត​ទី​១ ម៉ាក MASDA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1979 ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ធ្វើការ​ឃាត់​នៅ​ចំណុច​ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
– រថយន្ត​ទី​២ ម៉ាក MASDA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-3559 ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នី​វង្ស​កែង​នឹង​ផ្លូវ​៩២ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​បាន​អប់រំ​រួច កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ណែនាំ​ម្ចាស់​រថយន្ត​ទាំង​០២​គ្រឿង ឲ្យ​ដោះ​បំពង់​ស៊ី​ម៊ាំ​ង​កែ​ច្នៃ​ចេញ ហើយ​បំពាក់​បំពង់​ស៊ី​ម៊ាំ​ង​ធម្មតា​វិញ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការ​រំខាន​ដល់​សាធារណ​:​ជន​តទៅ​ទៀត​៕