ឯកឧត្ដម គួ​ច ចំរើន៖ ការ​បង្ហោះ​ម៉ូតូ​គឺ​មិន​សង្ហា​ទេ ប៉ុន្តែ​អាចមរណា គ្រប់​វិនាទី​បាន

0

កណ្តាល៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្ដម គួ​ច ចំរើន អភិបាល​នៃ​គណៈ អភិបាលខេត្ត​កណ្ដាល និង លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចុះ​ពិនិត្យ​និង ណែនាំ អប់រំ ដោយ​ផ្ទាល់​ដល់​ប្អូន​ៗ​ដែល​ចូល​បង្ហោះ​ម៉ូតូ​នៅ​តាម​ទី​សាធារណៈ នៅ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ ។

ឯកឧត្តម មាន​ប្រសាសន៍​ថា​៖ ការ​បង្ហោះ​ម៉ូតូ​គឺ​មិន​សង្ហា​ទេ ប៉ុន្តែ​អាចមរណា គ្រប់​វិនាទី​បាន ។ ឯកឧត្តម បាន​លើក​ទឹក​អោយ​ប្អូន​ៗ​ក្មួយ​ៗ​កែប្រែ​ខ្លួន​ហើយ​ខិតខំ​រៀនសូត្រ និង រក​ការងារ​ធ្វើ​បាន​ល្អ​សមរម្យ ដើម្បី​អោយ​ក្លាយជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម ។ ឯកឧត្តម​ក៏​ផ្ញើរ​សារ​រំលឹក​ដាស់​ដល់​ប្អូន​ៗ​ដទៃ​ទៀត​សូម​បញ្ឈប់​រាល់​ទ​ង្វើ​រ​ដែល​សង្គម​ស្អប់ខ្ពើម បង​តូច បងធំ ជាដើម ។​ល​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ