ឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

កោះកុង៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១៧ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១:០៦​នាទី លោក​វរសេនីយ៍ឯក យស់ ចាន់​វិចិត្រ អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ដឹកនាំ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​ផែ​បាក់ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ប្រុស មានឈ្មោះ​ដូច​ខាងក្រោម​៖

១.​ឈ្មោះ ច​យ តា​វ (​ហៅ​តា​វ​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ សាសនាព្រះពុទ្ធ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់​។
២.​ឈ្មោះ សួន និ​ត (​ហៅ​និ​ត​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់​។
ក្រោយ​ពី​បាន​សួរនាំ​រួច ផ្នែក​ជំនាញ​ក៏​បាន​បន្ដ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ប្រុស​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ក្បែរ​កន្លែង​លាង​ម៉ូតូ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​ដែល​មានឈ្មោះ​ដូច​ខាងក្រោម​÷

១.​ឈ្មោះ ចាន់ តារា (​ហៅ​ខ្នុ​យ​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ទីលំនៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ភ្នំពេញ​។

+​ដកហូត​វត្ថុ​តាង​រួម​មាន​៖
-​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ១១​កញ្ចប់​ធំ និង​៣៨​កញ្ចប់​តូច
-​ម៉ូតូ​២​គ្រឿង
-​ទូរស័ព្ទ​ដៃ​៣​គ្រឿង

ករណី​នេះ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ