កំពង់ចាម៖ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុតនិយមខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤នេះថា ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្ត ឡើងថែមទៀតដល់កម្ពស់៨.៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០,៦០ម៉ែត្រ។ ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ទឹកទន្លេមានកម្ពស់៥.៣៦ម៉ែត្រ ចំណែកស្ថាន ភាពរបាយ ទឹកភ្លៀវិញគឺមានភ្លៀងធ្លាក់នៅក្នុងស្រុកក្រុងចំនួន៩ក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមាន ពពកច្រើនដេរដាស មានភ្លៀងផ្គររន្ទះកម្រិតពី តិច ទៅ ច្រើនលើសកម្រិត ធម្មតា ក្នុងបរិមាណជាមធ្យមពី ៣០%ទៅ៤០% និងមានខ្យល់ខ្លាំងបក់ក្នុង ល្បឿនពី ៨ទៅ១២ ម៉ែត្រក្នុង១វិនាទី៕