ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កំពង់ចាម វាស់ឃើញមានការឡើងកំពស់

0

កំពង់ចាម៖ យោង​តាម​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ ការ​វាស់កំពស់​ទឹក​នៅ​ទន្លេមេគង្គ​-​កំពង់ចាម ឃើញ​មានការ​ឡើង​កំពស់​ចំនួន ០,៣២​ម៉ែត្រ

ខណៈ​ដែល​ស្ថាន​នី​យ​ជល​សាស្ត្រ​ផ្សេង​ទៀត​បាន​ថយ​ចុះ​។

ការ​ឡើង​កំពស់​នេះ​បាន​ធ្វើ​អោយ​កំពស់​ទឹក​នៅ​កំពង់ចាម​ឡើង​ដល់ ៥,២៦​ម៉ែត្រ​។

ដោយឡែក​នៅ​ស្ថាន​នី​យ​ជល​សាស្ត្រ ផ្សេង​ៗ​ទៀត​និង​មិន​មានការ​កើនឡើង​កំពស់​ទឹក​នោះ​ទេ​។ ដូច​ជា នៅ​ស្ថាន​នី​យ​ជល​សាស្ត្រ ទន្លេមេគង្គ​-​កោះ​ខែល បាន​ថយ​កំពស់​ចំនួន ០,២៣​ម៉ែត្រ ធ្វើ​អោយ​កំពស់​ទឹក​នៅ​សល់​តែ ២,៧៤​ម៉ែត្រ ខណៈ​ដែល​នៅ​ស្ថាន​នី​យ​ជល​សាស្ត្រ ទន្លេមេគង្គ​-​អ្នក​លឿង បាន​ថយ​កំពស់​ចំនួន ០,១០​ម៉ែត្រ ធ្វើ​អោយ​កំពស់​ទឹក​នៅ​សល់ តែ ២,០៤​ម៉ែត្រ​៕