ឃាត់មនុស្ស ៥នាក់ ពាក់ព័ន្ធករណីជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

0

ឧត្តរមានជ័យ​៖ ដោយ​អនុវត្តន៍​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី លី ដា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការ​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​រក្សា​ទុក ឫ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕