ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,៣០ម៉ែត្រខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានថយចុះ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះឡើងដល់ ១០,៨៥ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កោះខែលបានថយកំពស់ចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ២,៩៧ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង បានថយកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ២,១៤ម៉ែត្រ៕