ថ្នាក់ដឹកនាំក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ចូលរួមពិធីបញ្ចុះសពលោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ មរតកមនុស្សរស់

0

កំពត៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ​លោក​ជំទាវ ឡង​ឌី សាន់​ណា​រ៉ា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អញ្ជើញ​ជា​អ​ធិ​តី​ក្នុង​ពិធី​បញ្ចុះសព​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ មរតក​មនុស្ស​រស់នៅ​គេហដ្ឋាន​សព​ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ មរតក​មនុស្សរ​ស់បាន​ទទួលមរណភាព​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២:៤០​នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ៨០​ឆ្នាំ ដោយ​ជរាពាធ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​អំពី​មរណភាព​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​ជា​មរតក​មនុស្ស​រស់ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចាត់​ក្រុមការងារ​ក្រសួង​ចុះ​ទៅ​ដល់​គេហដ្ឋាន​សព​លោក​ព្រឹទ្ធាចារ្យ ដេ​ី​ម្បី​ជួយ​សម្របសម្រួល​រៀបចំ​ចាត់ចែង​កម្មវិធី​បុណ្យ រៀបចំ​តុបតែង​ខ្លោងទ្វារ​រោង​បុណ្យ ស​ន្និយាត​ម្ក​ល់​សព រៀបចំ​តុបតែង​កន្លែង​សម្រាប់​ព្រះសង្ឃ​សូត្រ​មន្ត ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២០,០០០,០០០​រៀល​៕

ជា​ចុង​ក្រោយ យេ​ី​ង​ខ្ញុំ​តាំង​នាម​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ព្រឹទ្ធាចារ្យ​កោ​ល​ស្យ​វោហារ គង់ ណៃ សូម​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡេ​ី​យ​៕