សមត្ថកិច្ចបង្ក្រាបករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយឃាត់បានមនុស្ស ៤នាក់

0

បាត់ដំបង៖ យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហែម វុ​ទ្ធី មេបញ្ជាការ​កង​រាជ​វុ​ធ​ហត្ថ​ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង ១៦:១០ នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី សំ វិ​ឡុ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្កែ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ត្រង់​ចំណុច​ក្រុម​ទី​២៥ ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​៖

១-​ឈ្មោះ អេ​ង ម៉េ​ង​ជី​ង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​រស់នៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ។
២-​ឈ្មោះ ផា រង្សី ភេទ​ប្រុស អាយុ​២០ ឆ្នាំ​មុខរបរ​លក់​ថ្នាំ​ញៀន រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង (​ម្ចាស់​ថ្នាំ​)​។
៣-​ឈ្មោះ ម៉ុ​ន សុ​ចាន់ ភេទ​ស្រី អាយុ ២២ ឆ្នាំ​មុ​របរ​គ្មាន រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​ប្រពន្ធ​ម្ចាស់​ថ្នាំ​)​។
៤-​ឈ្មោះ ចាក់ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​មុខរបរ​កម្មករ រស់នៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ។

វត្ថុ​តាង​ដកហូត៖
-​ គ្រឿងញៀន (​ម៉ា​ទឹកកក​ICE) ចំនួន​៥ កញ្ចប់ ទម្ងន់ ៣.២៩ ក្រាម
– ​ប្រាក់​ខ្មែរ ចំនួន ២០០,០០០ រៀល
– ​ប្រាក់​ថៃ ចំនួន ១០០​បាត
– ម៉ូតូ​ចំនួន ០២ គ្រឿង
– ទូរ​ស័​ព្ឌ​ដៃ ចំនួន​០៣ គ្រឿង
– កាំបិត​ងុ​ក​ដង​ដែក ចំនួន ០២ ដើម
-​ ដាវ ចំនួន ០៣ ដើម
– ខ្វែវ ចំនួន ០៤ ដើម
– ពូថៅ ចំនួន ០១ ដើម
-​ ឧ​បករ​ណ៌​ឆក់​ត្រី ចំនួន ០១ គ្រឿង

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង