អគ្គីភ័យឆាបឆេះផ្ទះជាន់ទី២មួយកន្លែង ដោយសារតែ​ផ្ទុះ​សេ​ខ្សែភ្លើង​លម្អ​អស​ន​

0

ភ្នំពេញ៖ នៅវេលាម៉ោងប្រហែល១៦:៤៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ៧៤A ជាន់ទី២ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ផ្ទុះ​សេ​ខ្សែភ្លើង​លម្អ​អស​ន​:) បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​បន្ទប់​អស​ន​:​ជាន់​ទី​២ មាន​ទំហំ 4×4 m ឆេះ​អស​ន​:​ទាំងស្រុង​។

នៅ​ម៉ោង​ប្រហែល​១៧:២៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង​ស្មើ​៨​ម៉ែត្រ​គីប ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់ ចំនួន​០២៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ