កំពង់ឆ្នាំង៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍សេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីចែកចាយរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ GRK News