បាត់ដំបង៖ ថ្ងៃចន្ទ ០៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា សហការណ៍ជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្ក្រាបរថយន្តចំនួន ០១គ្រឿង ដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត កម្លាំងមន្ត្រីឧទ្យានុរក្សយើងបានធ្វើការឃាត់ទុករថយន្តសណ្ដោងធន់ធំចំនួន ០១គ្រឿង នៅត្រង់ចំណុចភូមិសាស្ត្រ មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាក់ស្ដែងក្រុមល្បាតយើងបានត្រួតពិនិត្យមើលករណីរថយន្តសណ្ដោងធន់ធំ បានបង្កប់ឈើ ចំនួន០៤សន្លឹករួចកម្លាំងសម្ថតកិច្ចយើងបានធ្វើការដកហូតវត្ថុតាងរួមមាន៖
រថយន្តសណ្ដោងធន់ធំចំនួន ០១គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង ៣១០ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829
ដឹកឈើប្រភេទស្ពង់ចំនួន ០៤សន្លឹក:
– 0,30×1,30×5,00×1=1,95ម៉ែត្រគូប
– 0,30×1,30×9,00×1=3,51ម៉ែត្រគូប
– 0,30×1,50×9,00×1=4,05ម៉ែត្រគូប
– 0,30×1,60×9,00×1=4,32ម៉ែត្រគូប
សរុបមុខឈើទាំងអស់ចំនួន ០៤សន្លឹកស្មើរនឹង ១៣,៨៣ម៉ែត្រគូប(វត្ថុខាងលើត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត)៕
ប្រភព៖ មន្ទីរបរិស្ថាន ខេត្តបាត់ដំបង