ព្រះសីហនុ៖ របាយការណ៍ពីសមត្ថកិច្ចអំពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូច បុ កពីក្រោយរថយន្តធំ ក្នុងទិសដៅស្របគ្នាលេីផ្លូវល្បឿនលឿន បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ប្រុស(ជនជាតិចិន)ភ្លាមៗនៅកន្លែងកេីតហេតុ និងរងរបួ សធ្ង ន់០១នាក់ស្រី(ជនជាតិចិន)។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងជិត៨ព្រឹក លេីផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦-១១៧ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ របាយអង្កេតបឋមពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបង្កឡេីងដោយរថយន្ត០១គ្រឿងម៉ាក AUDI A8 ពណ៌ខ្មៅ បេីកក្នុងទិសដៅ ពីភ្នំពេញឆ្ពោះទៅព្រះសីហនុ បេីកបរដោយឈ្មោះ WEI YAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន និងមានអ្នករួមដំណេីរជាមួយ០២នាក់ទៀត៖
១/ឈ្មោះ PENG CHAO ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ។
២/ឈ្មោះ HU LING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន (អ្នកទាំង០៣ ស្នាក់ក្នុងនៅខេត្តព្រះសីហនុ) មកដល់ចំណុចកេីតហេតុរថយន្តបានជ្រុលទៅបុករថយន្ត០១គ្រឿង ក្នុងទិសដៅស្របគ្នា ម៉ាក HYUNDAI ពណ៌ស សណ្តោងរ៉ឺម៉ក ពណ៌ខៀវ អ្នកបេីកបរមិនទាន់ស្គាល់អត្តសញ្ញាណ(អ្នកបើកបរទុករថយន្តចោលនៅក្បែរកន្លែងកេីតហេតុហេីយរត់គេចខ្លួន)។
ហេតុការណ៍នេះបណ្តាលឲ្យ៖
១ ឈ្មោះ PENG CHAO ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន អ្នករួមដំណេីររថយន្តAUDI អង្គុយកៅអីក្រោយ ស្លា..ប់ភ្លាមៗនៅហ្នឹងកន្លែងកេីតហេតុ។
២ ឈ្មោះ HU LING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន អ្នករួមដំណេីររថយន្តAUDI អង្គុយកៅអីមុខ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយពេលកេីតហេតុផ្នែកជំនាញបានយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដោះស្រាយបន្ត៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY