ឃាត់ខ្លួនមនុស្ស ៣នាក់ ករណីឆ្លង​ដែន​ដោយ​ខុសច្បាប់

0

កំពង់ធំ​៖ អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ត្រី គង់ ជៀន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ដឹកនាំ​ដោយ លោក​វីរ​សេនីយ៍​ទោ ឃុន ប៊ុ​ន​ហួរ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​បារាយណ៍​បាន​ចុះ​បង្ក្រាប ករណី​ឆ្លង​ដែន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​អូរ​សួស្ដី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៣​នាក់ ជនជាតិ​ចិន​ចំនួន​២​នាក់ (​ស្រី​ចំនួន​១​នាក់​) ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង ជនជាតិ​ខ្មែរ​ចំនួន​១​នាក់​ជា​អ្នក​រត់​តាកស៊ី កម្លាំង​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន​រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​toyota ហៃ​លិ​ន​ដឺ​ពណ៌​ក្រហម ក្រ​ម៉ៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AQ ៧៩៩០​ស៊េរី​ឆ្នាំ​២០២៣ និង ទូរ​សព្ទ​ដៃ​ចំនួន ០៣​គ្រឿង ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ៕

ប្រភព៖ GRK News

May be an image of 15 people and text