ក្មេងៗបង្ហោះម៉ូតូ បង្កភាពអណាធិបតេយ្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការអប់រំ

0

កំពង់ចាម៖ ក្រោយ​ទទួល​បាន​ព័ត៌មាន​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ក្រោម​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដាច់ខាត​ត្រូវ​បង្ក្រាប​រាល់​សកម្មភាព ដែល​បង្ក​ភាព​អណាធិបតេយ្យ បង្ក​ឡើង​ដោយ​ក្មេង​ទំនើង ដែល​អាច​ជះ​ឥទ្ធិពល​អា​ក្រ​កើ​ដល់​សង្គម ។

ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ ពី​លោក​វរសេនីយ៍ឯក អ៉ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ដើម្បី​ស្វែងរក​មុខសញ្ញា​ក្មេង​បង្ហោះ​ម៉ូតូ​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​តាម​ទី​សាធារណ​: បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម បាន​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០២៤ សមត្ថកិច្ច​យើង​កំណត់​បាន​មុខសញ្ញា​ចំនួន​០៣​នាក់។

ចំពោះ​មុខសញ្ញា​ទាំង​០២ បាន​បំភ្លឺ​ថា និង​សារភាព​ពួក​ខ្លួន មាន​គ្នា​០៣​នាក់ ពិតជា​បាន​បង្ហោះ​ម៉ូតូ​ដូច​ការ​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម facebook ពិតប្រាកដ​មែន ។ ក្រោយ​បាន​ទទួល​ការ​អប់រំ​ណែនាំ ពី​សម្ថ​កិច្ច ពី​គំរូ​មិនល្អ​ដល់​សង្គម និង​គ្រួសារ​រួម​ម ក​អ្នក​ទាំង​ពីរ បាន​ទទួលស្គាល់​កំហុស និង​សន្យា​បញ្ឈប់​គ្រប់​សក​មន​ម​ភាព និង​ទ​ង្វើ​មិនល្អ ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ទៀត និង​បាន​ប្រគល់​ជូន​ទៅ អាណាព្យាបាល​ធានា​យក​ទៅ​អប់រំ​បន្ត ។ ចំណែក អ្នកចូលរួម​ម្នាក់​ទៀត សមត្ថកិច្ចរ នឹង​បន្ត​យក​មក​ធ្វើការ​អប់រំ​បន្ត​ទៀត៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម