ភ្នំពេញ៖ នៅឆ្នាំ២០២២ មិនចាំថ្ងៃខែ ជនសង្ស័យឈ្មោះ សឿន លីដា ភេទប្រុស អាយុ ៥៥ឆ្នាំ បានលួងលោមក្មេងស្រីចំនួន ០២នាក់ ដែលមានឈ្មោះ ឈ គឈ ភេទស្រី អាយុ ១១ឆ្នាំ និងឈ្មោះ ឈ គរ ភេទស្រី អាយុ ០៨ឆ្នាំ រួមភេទបានចំនួន ០៥លើក តែមិនបានសំរេច ក្នុងបន្ទប់ចំណុចកើតហេតុ ដោយជាថ្នូរ នឹងប្រាក់ក្នុង ០១លើក ចំនួនប្រាំពាន់រៀល។
ដល់អន្លុងឆ្នាំ២០២៣ មិនចាំថ្ងៃខែ ជនសង្ស័យឈ្មោះ សឿន លីដា បានលួងលោមក្មេងស្រីឈ្មោះ ស សផនត អាយុ ១៤ឆ្នាំ រួមភេទបានសំរេចចំនួន ០៩លើក ក្នុងបន្ទប់ចំណុចកើតហេតុ ដោយប្តូរជាថ្នូរប្រាក់ក្នុង ០១លើក ចំនួនដប់មុឺនរៀល និងបានថតឃ្លីបវីដេអូទុកក្នុងទូរស័ព្ទដៃទៀតផង។
អន្លុងឆ្នាំ២០២៣ នោះដែរមិនចាំថ្ងៃខែ ជនសង្ស័យបានលួងលោមក្មេងស្រីឈ្មោះ ថ សព ភេទស្រី អាយុ ១៤ឆ្នាំ រួមភេទសំរេចចំនួន ០១លើក នៅក្នុងបន្ទប់ចំណុចកើតហេតុ ប្តូរជាថ្នូរលុយចំនួន ដប់បីមុឺនរៀល និងទូរស័ព្ទម៉ាកអាយហ្វូន ព៌ណស ចំនួន ០១គ្រឿង ដែលមានឃ្លីបវីដេអូ ជនរងគ្រោះជនរងគ្រោះឈ្មោះ ស សផនត ក្នុងនោះ។
មកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មីងរបស់ឈ្មោះ ថ សព យកទូរស័ព្ទរបស់ក្មួយមកបើកមើលឃើញវីដេអូឃ្លីបជនសង្ស័យឈ្មោះសឿន លីដា រួមភេទជាមួយជនរងគ្រោះឈ្មោះស សផនត ទើបនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានយកឃ្លីបវីដេអូឃ្លីបមកឲ្យម្តាយជនរងគ្រោះឈ្មោះ ស សផនត មើលហើយដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទីល្ងាច មីង និងម្តាយជនរងគ្រោះឈ្មោះ ស សផនត បានរាយការណ៍មកសមត្ថកិច្ចនាំខ្លួនជនសង្ស័យឈ្មោះ សឿន លីដា ចាត់ការតាមនីតិវិធីច្បាប់តែម្តង។
ជនសង្ស័យឈ្មោះ សឿន លីដា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ រត់ផាសអាប់ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន(គ្មានផ្ទុកសារធាតុញៀន) ហើយវត្ថុតាងដកហូតរួមមាន ទូរស័ព្ទម៉ាកអាយហ្វូន ព៌ណសចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕