បន្ទាយមានជ័យ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកចំនួន ២ ៤១២ គីឡូក្រាម ដែលជាទំនិញហាមឃាត់ក្នុងការនាំចូល។ បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង នៅចំណុចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕