ឃាត់សិស្ស ២នាក់មកអប់រំ ធ្វើកិច្ចសន្យា ក្រោយឆែក​ឃើញ​មាន​បារី​អេ​ឡិច​ត្រូ​និ​ច​(Yooz)

0

តាកែវ៖ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា កាលពី​វេលា​ម៉ោង​១០,១៥ ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ជា​ស៊ី​ម តាកែវ មាន​សិស្សានុសិស្ស កំពុង​លប​លួច​សម្ងំ​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​(Yooz)​។ ភ្លាម​នោះ​លោក​វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បាន​បញ្ជា​ឲ្យ​ក​ម្លាំ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​ក្នុង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ឡាយ ហាប់ អធិការរង ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ ដើម្បី​ធ្វើការ​សួរនាំ និង​ស្វែងរក​មើល​ក្រុម​ក្មេង​ៗ​ដែល​ជា​សិស្សសាលា​ទាំងនោះ ហើយ​ក៏​ឃើញ​មាន​សិស្ស​០២​នាក់ និង​ឆែក​ឃើញ​មាន​បារី​អេ​ឡិច​ត្រូ​និ​ច​(Yooz)​នៅ​ក្នុង​កា​តាប​ដែល​កំពុង​ស្ពាយ​ជាប់​នៅ​នឹង​ខ្លួន​។ ឃើញ​ដូច​នោះ​ក្រុមការងារ​ក៏​បាន​ហៅ​ក្មេង​ប្រុស ដែល​ជា​សិស្សសាលា​ទាំង​០២​នាក់​យក​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​។

ក្រោយ​ពី​បាន​សួរនាំ​ពួក​គាត់​ទាំង​០២​នាក់ បាន​ទទួលស្គាល់ និង​ទទួល​នូវ​កំហុស​របស់​ខ្លួន និង​ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក៏​បាន​ធ្វើការ​ណែនាំ អប់រំ ធ្វើ​កិច្ចសន្យា និង​ឲ្យ​អាណាព្យាបាល​ធ្វើ​លិខិតធានា​យក​ទៅ​អប់រំ​បន្ត​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងដូនកែវ