មន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគនៅលើទីផ្សារ ដកហូតទំនិញមិន​មាន​ភាព​អនុលោម​ចំនួន ៥១៩.៤៦​គីឡូក្រាម

0

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ផ្នែក​ម្ហូបអាហារ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នា​ដើមខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ប្រចាំ​នៅ​តាម​ទីផ្សារ​គោលដៅ​តាម​បណ្ដា​រាជធានី ខេត្ត​បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ រួម​មាន បន្លែ ត្រី សាច់ សាច់​បង្កក គ្រឿងក្នុង​មាន់ ប្រហិត ផលិតផល​ផ្អាប់ ផលិតផល​កំប៉ុង ជាដើម ដើម្បី​ការពារ​ផលិតផល​ទាំងនោះ​ពុំ​មាន​អនុលោម​ភាព​សម្រាប់​អ្នក​ប្រើប្រាស់ ពោល​គឺ​ខូចគុណភាព ហួស​កាលបរិច្ឆេទ ផ្ទុក​សារធាតុ​គីមី​ដែល​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​។

ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​បាន​ដកហូត​ទំនិញ​មិន​មាន​ភាព​អនុលោម​ចំនួន ៥១៩.៤៦​គីឡូក្រាម ដោយ​ទំនិញ​ទាំង​អស់នោះ​ត្រូវ​បាន​ធ្វើការ​កម្ទេច​ចោល​ភ្លាម​ៗ​។ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​អប់រំ​បន្ថែម​ដល់​ប្រជា​អាជីវករ​ឱ្យ​បាន​យល់​ដឹង​ផ្នែក​សុវត្ថិភាព​ម្ហូបអាហារ និង​ការ​ទុកដាក់​ឱ្យ​ត្រូវ​តាម​បទ​ប្ប​ញ្ញ​តិ្ត​បច្ចេកទេស​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF