បាត់ដំបង៖ ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨និង២៥នាទី ទើបកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ង់ ពឿន នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានខ្ចីម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។
កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូជិះយកទៅបាត់) មួយកើតឡើង ដោយជនសង្ស័យឈ្មោះ ប៉ង់ ពឿន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូ មិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពខ្ចីម៉ូតូរបស់ឈ្មោះ ហ៊ីង ភិរិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូ មិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AL-9685 ជិះយកទៅបាត់ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែ សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕