កងរាជអាវុធហត្ថ​ សហការ​ជាមួយ​កម្លាំង​សាខា​គយ និង រដ្ឋាករ​ខេត្តកោះកុង ឃាត់​ចាប់​រថយន្ត​សង្ស័យ​គ្មាន​បង្កាន់ដៃ​ពន្ធគយ​នាំ​ចូល

0

កោះកុង​៖ នៅ​វេលា​ម៉ោង​១៤:១០​នាទី ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​សហការ​ជាមួយ​កម្លាំង​សាខា​គយ និង រដ្ឋាករ​ខេត្តកោះកុង ឃាត់​ចាប់​រថយន្ត​សង្ស័យ​គ្មាន​បង្កាន់ដៃ​ពន្ធគយ​នាំ​ចូល ចំនួន​០១​គ្រឿង ម៉ាក MAZDA2 ពណ៌​ក្រហម ឆ្នាំ​ផលិត​២០១៣ ច​ង្គូ​ត​ស្ដាំ​ស្លាក​លេខ​ថៃ ៥៩៩៦ នៅ​ពេល​ម្ចាស់​បើកបរ​ចូល​ផ្ទះ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

បច្ចុប្បន្ន​រថយន្ត​សង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​គយ​នាំ​មក​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ GRK News