ភ្នំពេញ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទីត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វេីឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ទេព ឧត្តមបណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យនេះ បានធ្វេីសកម្មភាពនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១០នាទី ឆក់កាបូបយួរដៃពីបុរសរងគ្រោះជនបរទេស កំពុងដេីរម្នាក់ឯងបានសម្រេច នៅចំណុចផ្លូវលេខ១៤៤កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារដកហូតរួមមាន ម៉ូតូម៉ាក ហុងដាភីសុីអុិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IX-1718 (របស់ជនសង្ស័យដែលបានធ្វេីសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ