ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ម៉ូតូចំនួន០៤គ្រឿង នៅចំណុចលើសួនច្បារវត្តបទុមវតី ផ្លូវសុធារសភូមិ០២សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណី វាយ គ្នា យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ
