អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូន​អូ​ប័​រទៅជួយជន​រង​គ្រោះ​​ ២​នាក់ ដោយសារតែភ្លៀងខ្យល់​កន្ត្រាក់ធ្វើអោយទូកលិច

0

ព្រះ​សីហ​នុ​៖ កាលពី​ល្ងាចថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ បាន​ចាត់​បញ្ជូន​ក្រុមការងារ​ជួយ​សង្គ្រោះ និង​អូ​ប័​រ ចេញ​ទៅ​អន្តរាគមន៍​ជួយ​សង្គ្រោះជន​រង​គ្រោះ​ចំនួន​ ២​នាក់ ដែល​ជា​ប្រជា​នេសាទ ក្នុង​ឧប្បត្តិ​វ​ហេតុ​មាន​ភ្លៀងខ្យល់​កន្ត្រាក់  បណ្តាល​ឲ្យ​ទូក​នេសាទ​ចំនួន​មួយ​គ្រឿង បាន​លិច​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច នៅ​ចំណុច ខាងត្បូង​កោះ​ថាស​ប្រហែល ២០០០​ម៉ែត្រ (២​គីឡូម៉ែត្រ​)​។

No photo description available.

អ្នកឧកញ៉ា ទៀ វិចិត្រ មាន​ប្រសា​ស​ន៌​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២ មានឈ្មោះ​៖
១.​ឈ្មោះ ម៉ិ​ញ ផា​ច ភេទ​ប្រុស ជនជាតិ​ខ្មែរ​អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ មានស្រុក​កំ​ណេ​ី​ត​ភូមិ​ព្រែក​ពាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ទំនប់​រលក ស្ថិត​នៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ គង់ ឌាំ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ មានស្រុក​កំ​ណេ​ី​ត​នៅ​ភូមិ​ភ្នំ​ខ្វាវ ឃុំ​កំពង់ទឹក ខេត្ត​កែប ។

May be an image of 2 people and boat

បច្ចុប្បន្ន​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​ក្រុមការងារ​សង្គ្រោះ GTVC របស់​អ្នកឧកញ៉ា បញ្ជូន​យក​មក​ដល់​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព ក្នុង​អ្នកឧញ៉ា ទៀ វិចិត្រ បាន​ឧបត្ថម្ភ​ជា​ថវិកា ចំនួន ១​លាន​រៀល ដល់​ជន​រង​គ្រោះ​ទាំង​២​នាក់ ខាង​លេ​ី​ដេ​ី​ម្បី​ដោះស្រាយ​ជីវភាព​ផង​ដែរ​៕

ប្រភព៖ ឡេង ប៊ុននី LENG BUNNY