អង្គការ Oxfam និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំកិច្ចប្រជុំក្លឹបប្រតិបត្តិការ និងសិក្ខាសាលាស្តីពី តួនាទីហិរញ្ញប្បទានបៃតង

0

ភ្នំពេញ៖ អង្គការ​អុក​ស្វា​ម Oxfam បាន​សហការ​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (Cambodia Microfinance Association) បាន​រៀបចំ​កិច្ចប្រជុំ​ក្លឹ​ប​ប្រតិបត្តិការ និង​សិក្ខាសាលា​ស្តី​ពី តួនាទី​ហិរញ្ញប្បទាន​បៃតង ក្រោម​ជំនួយ​ហិរញ្ញ​វិ​ត្ថុ​ពី​រដ្ឋាភិបាល​អៀរ​ឡង់ (Irish Embassy in Vietnam)​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អង្គការ​អុក​ស្វា​ម Oxfam​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤​។

ការ​បើក​សិក្ខាសាលា​នេះ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ក្លឹ​ប​ប្រតិបត្តិការ ស្តី​ពី «​តួនាទី​ហិរញ្ញប្បទាន​បៃតង​នៃ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ក្នុង​ការ​លើកកម្ពស់​ការ​បន្ស៊ាំ​និង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យ​»​។​កិច្ចប្រជុំ និង​សិក្ខាសាលា​នេះ មាន​គោលបំណង​ចែករំលែក​ព័ត៌មាន​ថ្មី​ៗ និង​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​ដែល​ជះ​ឥទ្ធិពល​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទង នឹង​ហិរញ្ញវត្ថុ​បៃតង ក្នុង​ការ​រួមចំណែក​ដល់​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ចំណោម​អតិថិជន​។

ក្នុង​សិក្ខាសាលា​នេះ ជា​ពិសេស​ការ​ផ្តោត​សំខាន់​ទៅ​លើ​របៀប​ដែល​ហិរញ្ញវត្ថុ បៃតង​អាច​ដើរតួ​នាទី ក្នុង​ការ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ប្រភព៖ AKP