ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ បានចាត់ឱ្យលោកនាយការិយាល័យ ហាក់ លី ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបករណីគម្រាម បង្ហោះរូបភាពរូបភាព អាក្រាតកាយ ប្រើអំពើហិង្សា និង គម្រាម ស្លាប់ និង គម្រាម យកលុយ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ សុខគា ឡៃសៀ ភេទ ប្រុស ស្នាក់នៅផ្ទះជួល ភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធាន