ម្ចាស់គណនីហ្វេសប៊ុក SantaKH បានធ្វើការសុំ​ទោស​នូវ​កំហុសឆ្គង​ដែល​បាន​ថតរូប ដោយ​គ្មាន​សីលធម៌ ជាមួយ​រូបសំណាក​សេះ​សមុទ្រ

0

កំពត៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​អនុញ្ញាត​ឲ្យ​លោក SantaKH ឈ្មោះ​ប្រើប្រាស់​ក្នុង Facebook ចូល​ជួប​ដើម្បី​ធ្វើការ​សុំ​ទោស​នូវ​កំហុសឆ្គង​ដែល​បាន​ថតរូប ដោយ​គ្មាន​សីលធម៌ ជាមួយ​រូបសំណាក​សេះ​សមុទ្រ ក្នុង​ក្រុង​កំពត ថ្មី​ៗ​នេះ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើការ​អប់រំ​ណែនាំ ក្នុង​នាម​ជា​បង ដើម្បី​ឲ្យ​លោក​ត្រូវធ្វើ​ជា​យុវជន​ល្អ​ក្នុង​សង្គម ហើយ​ផ្សព្វផ្សាយ​អ្វី​ដែល​ល្អ​ឲ្យ​បាន​ច្រើន ហើយ​ធ្វើការ​ផ្សព្វផ្សាយ​សុំ​ទោស ធ្វើ​បែប​ណា​ក៏​ដោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ឈប់​ខឹង​និង​លើកលែងទោស​ឲ្យ ហើយ​ឈប់​ប្រព្រឹត្ត​អ្វី​ដែល​ខុស​បន្ត​ទៀត ៕

ប្រភព៖ Huy Bunleng News