ព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចម្តុំជិតទីលានសម្តេចតេជោ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយរថយន្តសេរីទំនើបមួយគ្រឿង បានបើកបុករះ ម៉ូតូកង់បី(ឥណ្ឌា)មួយគ្រឿង រថយន្ត៣គ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងការខូតខាត៕

