ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២០៖៥៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ កំពុងល្បាតតាមដងផ្លូវ ក៏មាននារីរងគ្រោះ ជាម្ចាស់រថយន្តម៉ាកឡង់គ្រីសឺពណ៌ស បានទូរស័ព្ទមក លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានគប់កញ្ចក់រថយន្តនៅផ្នែកចំហៀងខាងស្តាំរបស់គាត់ នៅត្រង់ចំណុចស្តុបរោងកុនលុចចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព៌តមាន ខាងលេីលោកបានដាក់កម្លាំងជំនាញ រង់ចាំឃ្លាំមេីលក៏ប្រទះឃេីញជនសង្ស័យ០១នាក់ កំពុងយកដុំថ្មគប់ទៅលេីរថយន្តមួយគ្រឿងទៀត និងបានគុបទៅលេីទូរATM ស្ថិតនៅត្រង់ចំណុចកែងសាលានរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ភ្លាមនោះកម្លាំងជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវប៉ាស្ទ័រ(៥១) ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ជនសង្ស័យមានឈ្មោះ សុខ សុគន្ធារិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅតាមចិញ្ចេីមផ្លូវ(ម្តុំសាលារៀននរោត្តម) សង្កាត់ផ្សារកណ្តាលី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលេី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ