រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្ក្រាន្តវត្តភ្នំ

0

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង ស្តី​ពី ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀប​រៀប រយ​សាធារណៈ​ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ក្នុង​ឱកាស​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ជ្រាប​ថា ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ រដ្ឋបាល​រាជធានី ភ្នំពេញ​នឹង​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ដោយ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និង​កម្សាន្ត​សប្បាយ​ជា​ច្រើន ដូច​ជា កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​សិល្បៈ របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ (​ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង និង​ដណ្តើម ស្លឹកឈើ​) ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​គំនូរ​បុរាណ និង​វត្ថុ​សិល្បៈ​វប្បធម៌​។

ដើម្បី​ឱ្យ​ការ​រៀបចំ​កម្មវិធី​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​រៀបចំ ចំណត​យានយន្ត​សម្រាប់​អ្នកចូលរួម​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤​។

ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំ​មានការ​ចាំបាច់ ពុំគួរ​ធ្វើ​ដំណើរ​ឆ្លងកាត់ បរិវេណ​ទីតាំង​ប្រារព្ធ​ពិធី​ឡើយ ព្រោះ​អាច​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ដោយសារ ម​ធ្យោ​យ បាយ​ធ្វើ​ដំណើរ​របស់​អ្នក​មក​ចូលរួម​កម្មវិធី​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន ប្រជាពលរដ្ឋ មេត្តា​យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ទីតាំង​ប្រារព្ធ​ពិធី​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ ដ្ឋា​ន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

ប្រភព៖ AKP

May be an illustration of map and text