កំពង់ស្ពឺ៖ នៅយប់ថ្ងៃទី០២ខែមេសាឆ្នាំ២០២៤វេលាម៉ោង២១ និង១៥នាទី កម្លាំងជំនាញអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច ពេលកម្លាំងជិះល្បាតនៅតាមភូមិសាស្ត្រ ចំណុចភូមិក្របីព្រៃ ឃុំភ្នំតូច បានជួបមុខសញ្ញាជាជនសង្ស័យចំនួន២នាក់ មានកាន់អាវុធខ្លី ខុសច្បាប់១ដើម។
១. ឈ្មោះ ឈឹម ពុទ្ធីសា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២. ឈ្មោះ គង់ សុខនៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងដែលដកហូតរួមមាន៖
– កាំភ្លេីងខ្លីចំនួន១ដេីមម៉ាករ៉ូឡូ ពណ៌ស មានលេខ13A60423(ប្រភេទប្រើហ្គាស់)។
– ម៉ូតូចំនួន១គ្រឿងSuzuki Nex ពាក់ស្លាកលេខ ភ្នំពេញ 1HU-5482
– នាឡិកាប៉ោលចំនួន១
– កាតវ៉ាក់សាំង១
– កាតប័ណ្ណសមាជិកបសស
– ទូរស័ព្ទម៉ាកអូរប៉ូ១គ្រឿង
– កាតសម្គាល់កន្លែងធ្វេីការចំនួន១។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដេីម្បីសាកសួរបន្ត៕