ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចសំភារៈមួយចំនួន

0

ភ្នំពេញ​៖ ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចាក់​អង្រែ​លើ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច (​ម៉ូ​ទ័​រ​ស្វាន​ចំនួន​០២​គ្រឿង ត្រចៀកទ្វារ​ចំនួន​១០​ឈុត កាវ​បាញ់​ចំនួន​៣ ដង​បាញ់​កាវ​ចំនួន​១)​។

ក្នុងនោះជនសង្ស័យ​មាន​ឈ្មោះ គង់ សុ​ផា​ន់​និ​ត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ មាន​ផ្ទុក​សា​ធាតុ​ញៀន (​ឃាត់ខ្លួន​)។

គួរបញ្ជាក់ថានៅ​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២៤ វេលា​ម៉ោង ១៥:០០​នាទី ជន​រង​គ្រោះ​បាន​ដាក់​សំភារ​:​គ្រឿងសំណង់​ក្នុង​បាវ​ទុក​នៅ​លើរ​ម៉ក់​កន្លែង​ឃ្លាំង​លេខ​១២៩៣ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ចាក់សោ​ឃ្លាំង​ឡើយ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​០៣ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៧:៣០​នាទី​ព្រឹក ជន​រង​គ្រោះ​ទៅ​យក​សំភារ​:​ទៅ​ធ្វើការ​ទើប​ដឹង​ថា​បាត់​ទើប​ឆែក​កាំ​មេ​រ៉ា​មើល​បានឃើញ​មាន​គេ​ចូល​លួច ទើប​ជន​រង​គ្រោះ​ឡើង​មក​ស្នាក់​ការ​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ដើម្បី​ដាក់​បណ្ដឹង​ទើប​សមត្ថកិច្ច​ធ្វើកា​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០:០០​នាទី​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់​អង្រែ​លើ ធ្វើកា​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​រហូត​ដល់​ចំនុច​ផ្លូវ​បេតុង ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ក៏​ឃើញ​ជនសង្ស័យ​កំពុង​ឈរ​លើ​ផ្លូវ​ក៏​បាន​ឃាត់ខ្លួន​យក​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើកា​សាក់សួរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ