ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួន

0

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲចាប់ខ្លួនរបស់ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១។

May be an image of 1 person and text

ជនសង្ស័យឈ្មោះ សំ សីណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ពេទ្យ ទីលំនៅបច្ចុប្បន្ន ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕