សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អត្តសញ្ញាណកម្មគ្រួសារក្រីក្រគឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានា

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា យន្តការពង្រឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានារបស់រាជរដ្ឋាភិបាល។

សម្តេចធិបតីថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនិងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងផែនការ ត្រូវពង្រឹងយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំរបស់ប្រជាពលរដ្ឋនិងត្រូវធានាថា យន្ដការនេះមានបរិយាប័ន្នគ្រប់ដណ្ដប់លើគ្រប់ក្រុមគោលដៅពិតប្រាកដដែលត្រូវទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងផែនការត្រូវបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្របន្តទៀត៕

ប្រភព៖ AKP