ក្រុមហ៊ុនវិនិយោគចិន មានគម្រោងវិនិយោគលើវិស័យធនាគារ កសិដ្ឋានចិញ្ចឹកសត្វ និងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ

0

ព្រះសីហនុ៖ ក្រុមហ៊ុនវិនិយោគចិនចំនួន ១០ក្រុមហ៊ុ មានគម្រោងវិនិយោគលើវិស័យធនាគារ កសិដ្ឋានចិញ្ចឹកសត្វ និងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ខណៈដែលគណៈប្រតិភូបានចូល ជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកស្រី អភិបាលរងក្រុងព្រះសីហនុ និងប្រធានមន្ទីរពាក់ពាក់ព័ន្ធផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ គណៈប្រតិភូ វិនិយោគមកពីប្រទេសចិន និងធ្វើការចែករំលែកពីស្ថានភាពភូមិសាស្ត្រ របស់ខេត្តព្រះសីហនុ ដល់ក្រុមហ៊ុនទាំង១០ ដែលបានមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ។ កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការល្អ និងជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឈានដល់កម្រិតមួយខ្ពស់ ដែលជាប្រវត្តិសាស្ត្រ រវាងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងបានពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហការល្អ តាំងពីសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ ហ៊ុន សែន និងបន្តដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពី សម្តេចធិបតី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចបានជ្រើសរើស យកប្រទេសចិន ជាដំណើទស្សនកិច្ចលើកទី០១ ដើម្បីបន្ថែមកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ពិតជាបានឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការ វិនិយោគនៅកម្ពុជា។

លោកអភិបាលរងខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពរបស់ ខេត្តព្រះសីហនុ ជាខេត្ត ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ជាខេត្តមួយក្នុង ចំណោម ខេត្តទាំង៤ ដែលមានឆ្នេរសមុទ្រ ខេត្តព្រះសីហនុមានកោះចំនួន ៣២ ហើយសក្តានុពល របស់ខេត្ត គឺទេសចរណ៍ និងការវិនិយោគ។ កាលពីឆ្នាំ២០១៩ មានបងប្អូនជនជាតិ ចិនមកកាន់ខេត្តព្រះសីហនុមានចំនួនច្រើន។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី០២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយខេត្តព្រះសីហនុមានកំពង់ផែទឹក ជ្រៅជាងគេនៅកម្ពុជា ក៏ប៉ុន្តែកំពង់ផែមិនទាន់មាននាវាធំធុនចូលចតបានទេ។ បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្រូបទំនិញចេញចូលកម្ពុជាប្រមាណ ៧០ភាគរយ កំពង់ផែ ក្រុងព្រះសីហនុ មានជម្រៅទឹក ៩,៥០ម៉ែត្រ ត្រូវបាន និងកំពុងធ្វើការពង្រីក បន្ថែមឱ្យមានជម្រៅទឹករហូត ១៤,៥០ម៉ែត្រ នៅឆ្នាំ២០២៥ អាចឱ្យនាវាដឹកទំនិញប្រមាណ ៥០ភាគរយនៅលើពិភពលោកចូលចត និងតំណាក់កាលបន្តនៅឆ្នាំ២០៣០ ពង្រីកឱ្យមាន ជម្រៅទឹករហូតដល់ ១៧,៥០ម៉ែត្រ អាចឱ្យនាវាកុងតឺន័រនៅលើពិភពលោកចូលចតបាន ធ្វើឱ្យកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនដល់អ្នកវិនិយោគ។ ក្រៅពីនោះខេត្ត មាន ព្រលានយន្តហោះអន្តរជាតិ បច្ចុប្បន្នកំពុងពង្រីកស្ថានីយអ្នកដំណើរ ផ្លូវដែកកំពុងជួយសម្រួល ដល់ការដឹកជញ្ជូន ក៏ប៉ុន្តែមិនទាន់ទំនើប រាជរដ្ឋាភិបាលកំពុងរកដៃគូវិនិយោគឱ្យទំនើប។

លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងប្រែក្លាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសហការជាមួយ វិទ្យាស្ថានស៊ីនជិន(ប្រទេសចិន) រៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំ បន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងការកសាងសេដ្ឋកិច្ច និងតម្រង់ទិសលើវិស័យ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលភស្តុភារកម្ម។

លោក WANG CHUNHUI ប្រធានគណៈប្រតិភូវិនិយោគចិន បានថ្លែងអំណរគុណ ដល់លោកអភិបាលរងខេត្ត ដែលបានទទួលស្វាគមន៍គណៈប្រតិភូរបស់យើងនាពេលនេះ ហើយដំណើរទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងឈ្វេងយល់ពីការអភិវឌ្ឍកំពង់ផែ និងការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៣ លោកក៏បានដឹកនាំគណៈប្រតិភូមក ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុម្តងរួចមកហើយ និងមានការទទួលស្វាគមន៍ពីរដ្ឋបាល ខេត្តព្រះសីហនុផងដែរ ហើយដំណើរទស្សនកិច្ចនាពេលនេះ បើប្រៀបធៀបកាលពីខែមីនា ឆ្នាំ២០២៣កន្លងមក ខេត្តព្រះសីហនុមានការប្រែប្រួលជាងមុន ក្នុងនោះកំពង់ផែមាន សកម្មភាពមមាញឹកជាងមុន ហើយប្រជាពលរដ្ឋកម្ពុជាមានភាពរីករាយរាក់ ទាក់ថែម ទៀតផង។

លោកបានបន្តថា គណៈប្រតិភូរបស់លោកមកនាពេលនេះ មានក្រុមហ៊ុនចំនួន១០ មកធ្វើទស្សនកិច្ចនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ក្នុងនោះផ្តោតសំខាន់លើការវិនិ យោគផ្នែកធនាគារ កសិដ្ឋានចិញ្ចឹមសត្វ(គោ) ការវិនិយោគលើផ្នែកដឹកជញ្ជូនតាមផ្លូវសមុទ្រ និងមានការវិនិយោគលើគម្រោងមួយចំនួនផ្សេងទៀតនៅខេត្តព្រះសីហនុ ដើម្បីជួយ ជំរុញលើកស្ទួយសេដ្ឋកិច្ចរបស់ខេត្ត។

ជាការឆ្លើយតប លោកអភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍នូវការលើក ឡើងរបស់ប្រតិភូក្រុមហ៊ុនវិនិយោគចិន ដែលមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ដែលចង់វិនិយោគ លើវិស័យធនាគារ កសិដ្ឋានចិញ្ចឹមសត្វ វិនិយោគលើវិស័យដឹក ជញ្ជូនតាមផ្លូវសមុទ្រ និងវិនិយោគលើគម្រោងផ្សេងៗបន្ថែមទៀត។ រដ្ឋបាលខេត្តសូម ស្វាគមន៍រាល់អ្នកវិនិយោគចិន ចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយរដ្ឋបាល ខេត្តនឹងជួយសម្របសម្រួលឱ្យដំណើរការវិនិយោគរបស់របស់ក្រុមហ៊ុនចិននៅលើទឹកដីខេត្តព្រះសីហនុ ប្រព្រឹត្តិទៅប្រកបដោយតម្លាភាពនៅពេលខាងមុខ៕

ប្រភព៖ AKP