ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣

0

ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​នៃ​ប្រទេស​ចិន​ដែល​គ្របដណ្ដប់​ផ្នែក​ខាងជើង​ប្រទេស​ថៃ និង​លាតសន្ធឹង​ទៅ​ដល់​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​នេះ នឹង​មាន​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង និង​ទិសឦសាន ប្រសព្វ​គ្នា​ជាមួយ​លំហូរ​ខ្យល់​បក់​ពី​ទិស​អាគេ្នយ៍​ដែល​ផ្ទុក​នូវ​សំណើម​នៃ​សមុទ្រ​ចិន​ខាងត្បូង បង្កើត​បានជា​ពពក​ភ្លៀង​លើ​ប្រទេស​កម្ពុជា​។ ស្ថានភាព​ធាតុអាកាស​បែប​នេះ នៅ​តែ​បន្ត​មាន​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៥០%​។ ចំពោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទំនាប​កណ្ដាល​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៦០%​។

ចាប់ពី​ថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ភ្លៀង​នឹង​បន្ត​ធ្លាក់​លើ​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៥០%​។

ចំណែកឯ រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទំនាប​កណ្ដាល​នឹង​មាន​ភ្លៀង​ធ្លាក់ ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៦០%៕

May be an image of text