ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣៖

ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ដែល​កំពុង​គ្របដណ្ដប់​លើ​ប្រទេស​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​ខ្សោយ​។ ខណៈ​ពេល​នេះ មាន​លំហូរ​ខ្យល់​បក់​ពី​ទិសនិរតី និង​ទិស​ខាងត្បូង​នាំ​មក​ជាមួយ​នូវ​សំណើម​ពី​ឈូង​សមុទ្រ​ថៃ​មក​លើ​តំបន់ឆ្នេរ ស្រប​ពេល​ដែល​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងកើត និង​ទិសអាគ្នេយ៍ នាំ​មក​ជា​មួ​ុ​យ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង​មក​លើ​ប្រទេស​កម្ពុជា​។

ដោយឡែក ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​មួយទៀត​ពី​ប្រទេស​ចិន​គ្របដណ្ដប់​ផ្នែក​ខាងជើង​ប្រទេស​ថៃ លាតសន្ធឹង​ទៅ​ដល់​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​នេះ នឹង​មាន​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងជើង និង​ទិសឦសាន ប្រសព្វ​គ្នា​ជាមួយនឹង​លំហូរ​ខ្យល់​បក់​ពី​ទិស​អាគេ្នយ៍ ដែល​ផ្ទុក​នូវ​សំណើម​នៃ​សមុទ្រ​ចិន​ខាងត្បូង បង្កើត​បានជា​ពពក​ភ្លៀង​លើ​ប្រទេស​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖

នៅ​ថ្ងៃ​ទី​២៩ ខែតុលា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល រួម​ទាំង​រាជធានី​ភ្នំពេញ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៥០%​។

ដោយឡែក បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ខ្ពង់រាប នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៤០%​។

ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​០២ ខែវិច្ឆិកា នឹង​មាន ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ លើ​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៤០%​។ ចំពោះ​តំបន់​ទំនាប​កណ្ដាល​នឹង​មាន​ភ្លៀង​ធ្លាក់​បង្គួរ​លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៦០ %៕

May be an image of text