ភ្នំពេញ៖ នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តនៅចំណុចភ្លើងស្តុបផ្សារដេប៉ូ ផ្លូវលេខ២១៥ ភូមិ៨សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖
១-ឈ្មោះ លី សានីត ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
២-ឈ្មោះ ទ្រី វិសាល ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
៣-ឈ្មោះ ព្រហ្ម អេរិក ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខអឺ៧ ផ្លូវបេតុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
វត្ថុតាងចាប់យក៖កាំបិតប៉័ងតោ ចំនួន ០១។ សម្ភារៈខូចខាត៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ១JU-៨៣៨០។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕