ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាក្នុងរ យៈពេល ៤ថ្ងៃជាប់គ្នា ខាងមុខនេះភ្លៀងនឹងបន្តធ្លាក់ដែលអាចបង្ករឲ្យមានជំនន់ទឹកភ្លៀងដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន។ ក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ សេចក្ដីជូន ដំណឹងបានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ដែលលាតសន្ធឹងពី ប្រទេសចិន អូស បន្លាយដល់ប្រទេសថៃ ផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។  ក្រសួងបន្ថែមងថា ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតី ដែលកំពុងមាន នៅលើឈូង សមុទ្របេងកាល (Bay of Bengal) និងនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប លើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។កត្តាទាំងនេះធ្វើឱ្យ មានប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ នឹងគ្របដណ្តប់ ពីលើប្រទេសកម្ពុជា។

ក្រសួងធនធានទឹកបានលើកឡើងទៀតថាស្ថានភាពបែបនេះនឹងធ្វើឱ្យ  ចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេ ត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិ តខ្សោយទៅមធ្យ ម ដែលគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។ នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និង តំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គរ រន្ទះជាមួយនឹង ទំហំទឹកភ្លៀ ងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។ ក្រសួងបានគូសបញ្ជាក់ថាសូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

May be an image of text