ភ្នំពេញ៖ នៅថៃ្ងទី១៩ ខែតុលា ឆាំ្ន២០២៣ វេលាម៉ោង ០២នឹង០០នាទីរំលងអាធ្រាត្រ កំម្លាំងនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វើល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដល់ចំនុចផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ក៏បានឃើញជនសង្ស័យកំពុងតែដើរម្នាក់ឯង ដោយមានការសង្ស័យ ខាងសមត្ថកិច្ចយើងក៏ហៅជនសង្ស័យដើម្បីត្រួតពិនិត្យ ហើយក៏ឃើញមានសម្ភារសម្រាប់កាច់ក ម៉ូតូ ទើបសមត្ថកិច្ចយើងបានឃាត់ជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ។
ជនសង្ស័យឈ្មោះនូរ អៀត ភេទប្រុស អាយុ ១៩ឆ្នាំ ដកហូតវត្ថតាងរួមមានដែកចុងស្រួចចំនួន០១ និងសោរទីបលេខ៨ ចំនួន០១។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ផ្នែកនគរបាលយុត្តិធម៌នៃអធិការខណ្ឌមានជ័យ